West Ham កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធ Josh King របស់ក្លឹប Bournemouth
ព័ត៌មានកីឡា
347

ក្លឹប West Ham កំពុង​ពិចារណាផ្ទេរ​ខ្សែប្រយុទ្ធ Josh King របស់​ក្លឹប Bournemouth ជា​ជម្រើស​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធប្រយុទ្ធ​របស់​ខ្លួន។

បន្ទាប់ពី​​កីឡាករជាគោដៅ Felipe Anderson ផ្ទេរទៅចូល​រួម​ជាមួយ​នៅ​ក្លឹប Porto គ្រូបង្វឹកក្លឹប West Ham លោក David Moyes កំពុង​ធ្វើ​ការងារជាមួយ​នឹង​គោលដៅ​ផ្សេងៗ ហើយ​ King ដែល​មាន​តម្លៃ​១២លានផោន​ក៏ស្ថិតក្នុង​បញ្ជីឈ្មោះកីឡាករជាគោលដៅផ្ទេរ។

កីឡាករ​សញ្ជាតិន័រវ៉េសអាយុ​២៨​ឆ្នាំ​រូបនេះ​ស្ថិតក្នុងឆ្នាំ​ចុងក្រោយ​នៃ​កិច្ច​សន្យា​របស់ខ្លួន​នៅក្លឹប Bournemouth ហើយ​ត្រូវ​បាន​ភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀងផ្ទេរទៅ​ក្លឹប West Brom ប៉ុន្តែ​ថា ត្រូវ​ក្លឹប Bournemouth បដិសេធ។

គ្រូបង្វឹក​​ Moyes ក៏​ពិចារណា​កិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែការពារកណ្តាល Craig Dawson របស់ក្លឹប Watford ផងដែរ​ បន្ទាប់ពី​បរាជ័យក្នុងការ​ផ្ទេរ​កីឡាករ Fikayo Tomori របស់​ក្លឹប Chelsea ៕