ឳកូនស្រីមាសម្តាយ ហេតុអីសាហាវយ៉ាងនេះ !ខឹងម្ដាយប្រើឲ្យលាងចាន បែរជាទាញដំបង វាយខ្ទង់ច្រមុះម្ដាយ បណ្តាលអោយបែកឈាមស្រោច!
ព័ត៌មានជាតិ
111

បន្ទាយមានជ័យ ៖ (ព័ត៌មានបឋម) ហេតុការណ៌នេះបានបង្ករ ឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២នឹង៤០នាទី ថ្ងៃទី២៤ ខែតុលា ២០២០នេះ នៅត្រង់ចំណុចទីទួលសុវត្តិភាព រថភ្លើង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំពោះមូលហេតុដែលនាំកូនស្រីដាច់ចិត្តលើកដៃវៃម្ដាយបែបនេះ គឺបណ្ដាលមកពីម្ដាយបានប្រើឲ្យកូនលាងចាន ។

ដោយមិនដឹងថាមានកំហឹងមកពីណាគ្រាន់តែលឺម្ដាយប្រើបែបនេះ ក៏រត់ទៅទាញដំបងនៅក្បែរខ្លួនរួចវាយម្ដាយចំខ្ទង់ច្រមុះបែកឈាមស្រោចខ្លួនតែម្តង។

ក្រោយពេលកើតហេតុ ប៉ូលិសក៏បាននាំខ្លួនកូនស្រីដែលជាជនដៃដល់ទៅប៉ុស្ដិ៍ដើម្បីធ្វើការសួរនាំ។ ចំពោះព័ត៌មានលម្អិតយ៉ាងណានោះ យើងនឹងធ្វើការផ្សាយជូនពេលនៅក្រោយបន្តទៀត ៕