រថយន្តមួយគ្រឿងបុកប៉ះនិងម៉ូតូ បណ្តាលអោយមនុស្សម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់.!
ព័ត៌មានជាតិ
249

ស្រុកព្រៃនប់៖ (ព័ត៌មានបឋម) មានគ្រោះថ្នាក់ចរាចរណ៍រថយន្តលុចសុីស៣០០ បុកប៉ះម៉ូតូជិះគ្នា២នាក់ ផ្លូវជាតិលេខ៤ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ម្តុំជិតរង្វង់មូលផ្លូវបំបែកទៅរាម វេលាម៉ោងជាង៨យប់ថ្ងៃ២៤តុលា២០២០ បណ្តាលឲ្យភាគីខាងម៉ូតូ មានបុរសម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន អន្តរាគមន៍ និងរថយន្តសង្គ្រោះកងទព័ជើងទឹកមូលដ្ឋានសមុទ្រ ជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ភ្លាមៗ សមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះនៅឡើយ គ្រាន់តែដឹងថា ជនរងគ្រោះមានស្រុកកំណើតនៅខេត្តស្វាយរៀង មកធ្វើការងារនៅខេត្តព្រះសីហនុ ហើយដើមហេតុបែបណា ដែលនាំឲ្យមានគ្រោះថ្នាក់នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមនិតិវិធី៕