ជនសង្ស័យ ៤នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីរក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ បានធ្វើសកម្មភាពបាញ់គោប្រជាពលរដ្ឋ
ព័ត៌មានជាតិ
457

ក្រចេះ​ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទី មានករណីរក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ បានធ្វើសកម្មភាពបាញ់គោប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរលួសមានជ័យ បានល្បាតក្នុងភូមិសាស្រ្ត បានជួបអ្នកដឹកសាច់និងម៉ូតូ ក៏បានសួរនាំ គេបានឆ្លើយថាជាសាច់ទន្សោងបានទិញពីឈ្មោះ ផេង ភ្លា នៅភូមិរលួស ឃុំរលួស មានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។ ដោយមានការសង្ស័យបានហៅឈ្មោះ ផេង ភ្លា មកសាកសួរ គេបានសារភាពថា ខ្លួនបានរក្សាទុកអាវុធAKមួយដើម ហើយបានបាញ់គោមួយក្បាល មានគ្នាចូលរួមចំនួន ៣នាក់ បានយកសាច់លក់ឲ្យឈ្មោះ ប្រាក់ សុខណូន បានប្រាបថា ជាសាច់ទន្សោង។

ក្រោយពីបានស្រាវជ្រាវ និងបានសាកសួរបំភ្លឺជុំវិញរឿងហេតុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់យកមកអធិការដ្ឋានដើម្បីបន្តរនីតិវិធី៖

១-ឈ្មោះ ផេង ភ្លា ភេទប្រុស អាយុ ៤៣ឆ្នាំ (ជាម្ចាស់អាវុធ) នៅភូមិរលួស ឃុំរលួសមានជ័យ។

២-ឈ្មោះ សុខខេង អូ ភេទប្រុស មានទីលំនៅភូមិស្រែត្នោត ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ។

៣-ឈ្មោះ ស្រើញ ហាង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែត្នោត ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ។

៤-ឈ្មោះ នួន សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ។

ដកហូត៖ អាវុធAK47មួយដើមគ្រាប់ចំនួន ១២គ្រាប់ ៕